អំណោយរបស់ លោក សោម សុខុន សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក.ស្រុកព្រៃកប្បាស ត្រូ​វបាននាំយកទៅចែកជូនដល់ក្រុមការងារប្រចាំការ និងបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ ហេង សំរិន ព្រៃល្វា

គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយកអំណោយរបស់ លោក សោម សុខុន សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក.ស្រុកព្រៃកប្បាស ព្រមទាំងភរិយា។                                      អំណោយរួមមាន៖ ១, ទឹកបរិសុទ្ធវីតាល់ ៥កេះ និងភេសជ្ជ:បាកាស ២កេះ ជូនដល់ក្រុមការងារប្រចាំការ នៅមណ្ឌលធ្វើចត្តាឡីស័កវិទ្យាល័យ ហេង សំរិន ព្រៃល្វា                                                                                                 ២, ទឹកបរិសុទ្ធ ១០០យួរ ឧបត្ថម្ភដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ ហេង សំរិន ព្រៃល្វា ស្ថិតក្នុងឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ                        សូមជូនពរ លោក សោម សុខុន ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ និងជៀសឆ្ងាយពីរោគាទាំងឡាយ ជាពិសេសជំងឺកូវីដ-១៩។                                        ថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០២១