អំណោយ លោកពូ ហេង លីណា ជូនដល់គណៈកម្មការ ស.ស.យ.ក.ស្រុកព្រៃកប្បាស ដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋក្រីក្រ រស់នៅក្នុងស្រុកព្រៃកប្បាស
គណៈកម្មការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រៃកប្បាស បានទទួលអំណោយពី លោកពូ ហេង លីណា (ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ នៅទល់មុខវិទ្យាល័យភ្ញីមាស) និងភរិយា ព្រមទាំងកូនចៅ ដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋក្រីក្រ រស់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ អំណោយរួមមាន៖ ថវិកា ២០០,០០០៛ (ម្ភៃម៉ឺនរៀល ) -អង្ករ ១០០គីឡូក្រាម និងទឹកក្រូច ៥កេះ។ សូមគោរពជូនពរ លោកពូ ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ និងទទួលបានជោគជ័យក្នុងអាជីវកម្ម កុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១