គណៈកម្មាធិការ ស.ស.យ.ក.ស្រុកអង្គរបូរី បានបន្តនាំយកភេសជ្ជៈ ជូនដល់កងកម្លាំងដែលប្រចាំការត្រួតពិនិត្យ ការចេញចូលរបស់ប្រជាពលរដ្ឋពីក្រៅស្រុក ចូលមកក្នុងស្រុកអង្គរបូរី

នៅថ្ងៃដែលនេះដែរ គណៈកម្មាធិការ ស.ស.យ.ក.ស្រុកអង្គរបូរី បានបន្តនាំយកភេសជ្ជៈ ២កេស ទឹកបរិសុទ្ធវីតាល ៥កេស ទឹកបរិសុទ្ធ ១០យួរ និងម៉ាស់ចំនួន ២ដុំ ជូនដល់កងកម្លាំងដែលប្រចាំការត្រួតពិនិត្យ ការចេញចូលរបស់ប្រជាពលរដ្ឋពីក្រៅស្រុក ចូលមកក្នុងស្រុកអង្គរបូរី ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។                                                                                                    ថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១