អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ ត្រូវបាននាំយកទៅចែកជូនដល់គ្រួសារ លោក តូ ប៊ុនធឿន សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក.ស្រុក ដែលលោកទទួលរងគ្រោះថ្នាក់ចរាចរណ៍
គណៈកម្មាធិការ ស.ស.យ.ក.ស្រុកអង្គរបូរី បាននាំយកថវិកា និងសម្ភារៈមួយចំនួនរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនខេត្តតាកែវ រួមនឹងសមាជិក សមាជិកា ស.ស.យ.ក.ស្រុកអង្គរបូរី ចុះសាកសួរសុខទុក្ខគ្រួសារ លោក តូ ប៊ុនធឿន សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក.ស្រុក និងជាប្រធានយុវជន ស.ស.យ.ក.ឃុំបាស្រែ ដែលលោកទទួលរងគ្រោះថ្នាក់ចរាចរណ៍បាក់ដៃ និងម្តាយទទួលមរណៈភាព ព្រមទាំងភរិយាឆ្លងទន្លេ ស្ថិតក្នុងឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយប្អូនប្រុស សូមវិញ្ញាណក្ខន្ធអ៊ំស្រីបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងជូនពរដល់មាតានិងទារក សូមមានសុខភាពល្អ កម្លាំងមាំមួន។ ថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១