អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ ត្រូវបាននាំយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ០១គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងគេហដ្ឋារបស់ខ្លួន
គណៈកម្មាធិការ ស.ស.យ.ក.ស្រុកទ្រាំង ដោយបានការចូលរួមពីអាជ្ញាធរឃុំ ភូមិ បាននាំយកអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលធ្វើកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាន ចំនួន ០១គ្រួសារ នៅភូមិថ្មី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ អំណោយរួមមាន÷ អង្ករ ១០គីឡូ, អំបិល ១គីឡូ, មី ១កេស, ទឹកត្រី ១ដប, ទឹកស៊ីវអ៉ីវ ១ដប, ម៉ាស់ពេទ្យ ១ដុំ, សាប៊ូ ២ដុំ និង បំពង់ទឹកក្តៅ ១។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារបានពន្យល់ណែនាំឱ្យប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័ក អនុវត្តន៍ជាប់ជាប្រចាំនូវវិធានរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីការពារខ្លួនឯង គ្រួសារ និងសហគមន៍ កុំឱ្យឆ្លងជំងឺកូវីដ-១៩ នេះ។ ថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១