គណៈកម្មាធិការ ស.ស.យ.ក.ស្រុកបូរីជលសារ បានចូលរួមជាមួយអាជ្ញាធរស្រុក ចុះផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដល់អាជីវករ នៅចំណតកំពង់អំពិល
គណៈកម្មាធិការ ស.ស.យ.ក.ស្រុកបូរីជលសារ បានចូលរួមជាមួយអាជ្ញាធរស្រុក អធិការដ្ឋាននគរបាលស្រុក អាជ្ញាធរឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ មណ្ឌលសុខភាពឃុំ បានចុះផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដល់អាជីវករ អ្នកលក់ និងតៃកុងរថយន្តដឹកដែក នៅចំណតកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។ ថ្ងៃសុក្រ ១២កេីត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១