អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី និង ស.ស.យ.ក.ស្រុកអង្គរបូរី បានធ្វើការរៀបចំកន្លែងធ្វើចត្តាឡីស័កដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកយកសំណាកលើកទី១

ក្រុមការងារសម្របសម្រួលរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី បានចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលស្រុក ដឹកនាំដោយ លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលស្រុក បានធ្វើការរៀបចំកន្លែងធ្វើចត្តាឡីស័កដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកយកសំណាកលើកទី១ អោយស្នាក់នៅក្នុងទីកន្លែងដែលរដ្ឋបាលស្រុកអង្គរបូរី បានរៀបចំជូន ព្រមទាំងបាផ្សព្វផ្សាយពន្យល់ណែនាំ ឱ្យបងប្អូនអនុវត្តន៍បានជាប់ជាប្រចាំ នូវវិធានការ ៣ការពារ ៣កុំ ដើម្បីការពារខ្លួនឯង គ្រួសារ និងសហគមន៍ កុំឱ្យឆ្លងជំងឺកូវីដ-១៩ នេះ។                                                                                                                    ថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១