សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី បានបន្តចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកអង្គរបូរី
ក្រុមការងារសម្របសម្រួលការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ ស.ស.យ.ក.ស្រុកអង្គរបូរី បានបន្តចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកអង្គរបូរី ស្ថិតនៅឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ព្រមទាំងបានឧបត្ថម្ភទឹកសុទ្ធVital ចំនួន០៥កេស និងទឹកសុទ្ធ ចំនួន១០យួរ បន្ថែមទៀតជូនដល់មន្ទីរពេទ្យបង្អែកស្រុកផងដែរ។ ថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១