អំណោយដ៏ថ្លៃថ្លារបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ ត្រូវបាននាំយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៥០គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងតំបន់បិទខ្ទប់
លោក ចាន់ ចនផានិត ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក.ខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្ត ដោយបានការអញ្ជើញចូលរួមពីសំណាក់ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស បាននាំយកគ្រឿងឧបភោគបរិភោគជាអំណោយដ៏ថ្លៃថ្លារបស់ លោក សុខ ពុទ្ធិវុធ និងសប្បុរសជន ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ៥០គ្រួសារ នៅភូមិស្នោ ដែលត្រូវបានបិទខ្ទប់ ស្ថិតនៅឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានលេខាធិការដ្ឋានបានពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ សូមប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធាន ៣ការពារ ៣កុំ ជាប់ជាប្រចាំ ដើម្បីការពារខ្លួនឯង គ្រួសារ និងសហគមន៍កុំឱ្យឆ្លងជំងឺកូវីដ-១៩នេះ។ ថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១