អំណោយរបស់ លោក កុយ ពិសី ត្រូវបាននាំយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានរបស់ខ្លួន

គណៈកម្មាធិការ ស.ស.យ.ក.ស្រុកគីរីវង់ បានចូលរួមជាមួយរដ្ឋបាលស្រុក បន្តចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តនូវវិធាន ៣ការពារ ៣កុំ ការផ្អាកលក់គ្រឿងស្រវឹង និងបាននាំយកអំណោយរបស់ លោក កុយ ពិសី ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាន ស្ថិតនៅឃុំព្រៃអំពក ស្រុកគីរីវង់ ខែត្តតាកែវ។                                                        ថ្ងៃចន្ទ ៨កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១