សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានចូលរួមក្នុងពិធីប្រកាសតែងតាំង ឯកឧត្តម ឡាយ វណ្ណៈ ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានចូលរួមក្នុងពិធីប្រកាសតែងតាំង ឯកឧត្តម ឡាយ វណ្ណៈ ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ អាណត្តិទី៤។ ពិធីនេះប្រារព្ធធ្វើនៅសាលមហោស្រពខេត្តតាកែវ ស្ថិតក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។