អំណោយរបស់ លោក សុខ ពុទ្ធិវុធ ត្រូវបាននាំយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ០២គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងគេហដ្ឋារបស់ខ្លួន ស្ថិតនៅភូមិពូនភ្នំ
លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី និងជាប្រធាន ស.ស.យ.ក.ស្រុកបាទី រួមជាមួយ លោក ឆេ សយ មេឃុំលំពង់ ក្រុមប្រឹក្សាឃុំ មន្រ្តីប៉ុស្តិ៍រដ្ឋបាល មេភូមិ និងក្រុមការងារយុវជន បាននាំយកអំណោយ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ទៅសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កនៅគេហដ្ឋានចំនួន ០២គ្រួសារ ស្ថិតនៅភូមិពូនភ្នំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។ ក្រុមការងារ ក៏បានណែនាំបន្តឱ្យអនុវត្តតាមវិធានការ ៣ការពារ ៣កុំ ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍កុំឱ្យឆ្លងជំងឺកូវីដ-១៩។ ថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១