អំណោយរបស់ លោក សុខ ពុទ្ធិវុធ ត្រូវបាននាំយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១២គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងគេហដ្ឋារបស់ខ្លួន ស្ថិតនៅឃុំត្រពាំងសាប

សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបាទី ដឹកនាំដោយ លោក ហង្ស វិច្ឆិការាស្សី និងសមាជិក សមាជិកា ស.ស.យ.ក.ស្រុកបាទី ដោយបានការអញ្ជើញចូលរួមពី លោក ភួន ឈីម អភិបាលស្រុក អាជ្ញាធរឃុំ ប៉ុស្តិ៍រដ្ឋបាល លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងលោកមេភូមិ បាននាំគ្រឿងឧបភោគបរិភោគ ជាអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ ចុះទៅសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន ១២គ្រួសារ ស្ថិតនៅឃុំត្រពាំងសាប ព្រមទាំងចងបដាផ្សព្វផ្សាយស្តីពីការ ទប់ស្កាត់ជំងឺកូវីដ-១៩ នៅឃុំផងដែរ។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារក៏បានពន្យល់ណែនាំដល់បងប្អូនទាំងអស់ សូមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមវិធាន ៣ការពារ ៣កុំ ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍កុំឱ្យឆ្លងជំងឺកូវីដ-១៩នេះ។                                                                                              សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អ ចៀសផុតពីការឆ្លងជំងឺកូវីដ-១៩។                                                                                                                                                                    ថ្ងៃសៅរ៍ ៦រោច ខែចេត្រ​ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១