សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសប្បុរសជន ដែលបានចូលរួមចំណែកជាថវិកា សម្រាប់យុទ្ធនាការ ចុះសួរសុខទុក្ខប្រជាជន ដែលបានធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាន
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ (ស.ស.យ.ក.ខេត្តតាកែវ) សូមកោតសរសើរដោយស្មោះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលបានចូលរួមចំណែកជាថវិកា សម្រាប់យុទ្ធនាការ ចុះសួរសុខទុក្ខប្រជាជន ដែលបានធ្វើចត្តាឡីស័កនៅតាមផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ សូមកោតសរសើរ និងសូមប្រសិទ្ធពរជ័យជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សូមប្រកបទៅដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។