អំណោយរបស់ លោក សុខ ពុទ្ធិវុធ ត្រូវបាននាំយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ០៣គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងគេហដ្ឋារបស់ខ្លួន ស្ថិតនៅឃុំពារាម និងឃុំត្នោត
សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបាទី ដឹកនាំដោយ លោក ហង្ស វិច្ឆិការាស្សី និងសមាជិក សមាជិកា ស.ស.យ.ក.ស្រុកបាទី រួមជាមួយអាជ្ញាធរឃុំ ប៉ុស្តិ៍រដ្ឋបាល លោកមេឃុំ មេភូមិ បាននាំគ្រឿងឧបភោគបរិភោគ ជាអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ ចុះទៅសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ ចំនួន០៣គ្រួសារ ស្ថិតនៅឃុំពារាម និងឃុំត្នោត ព្រមទាំងបានចងបដាផ្សព្វផ្សាយស្តីពី ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅឃុំទាំង២ ផងដែរ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ក្រុមការងារបានពន្យល់ណែនាំដល់បងប្អូនទាំងអស់ សូមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមវិធាន ៣ការពារ ៣កុំ ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ កុំឱ្យឆ្លងជំងឺកូវីដ-១៩នេះ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អ ចៀសផុតពីការឆ្លងជំងឺកូវីដ-១៩។ ថ្ងៃសៅរ៍ ៦រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១