អំណោយរបស់ លោក សុខ ពុទ្ធិវុធ ត្រូវបាននាំយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ០១គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងគេហដ្ឋារបស់ខ្លួន ស្ថិតនៅភូមិដឹកម៉ៃ
សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទ្រាំង ដឹកនាំដោយ លោក អ៊ុំ ចំរើន និងសមាជិក សមាជិកា គណៈកម្មាធិការ ស.ស.យ.ក.ស្រុកទ្រាំង រួមជាមួយអជ្ញាធរឃុំ ប៉ុស្តិ៍រដ្ឋបាល សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ បាននាំយកគ្រឿងឧបភោគបរិភោគ និងម៉ាស់ ជាអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ ចុះទៅសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន ០១គ្រួសារ ស្ថិតនៅភូមិដឹកម៉ៃ ឃុំអង្កាញ់ ស្រុកទ្រាំង។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារក៏បានពន្យល់ណែនាំដល់បងប្អូនទាំងអស់ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធាន ៣ការពារ ៣កុំ ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ កុំឱ្យឆ្លងជំងឺកូវីដ-១៩នេះ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អ ចៀសផុតពីការឆ្លងជំងឺកូវីដ-១៩។ ថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២១