អំណោយរបស់ លោក សុខ ពុទ្ធិវុធ ត្រូវបាននាំយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ០៤គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងគេហដ្ឋារបស់ខ្លួន ស្ថិតនៅឃុំលាយបូរ
សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកត្រាំកក់ ដឹកនាំដោយ លោក ហ៊ត មនោ និងសមាជិក សមាជិកា គណៈកម្មាធិការ ស.ស.យ.ក.ស្រុកត្រាំកក់ រួមជាមួយប៉ុស្តិ៍រដ្ឋបាល លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ បាននាំយកគ្រឿងឧបភោគបរិភោគជាអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ ទៅសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន០៤គ្រួសារ ស្ថិតនៅឃុំលាយបូរ និងចងបដាផ្សព្វផ្សាយពីការទប់ស្កាត់ជំងឺកូវីដ-១៩ នៅសាលាឃុំលាយបូរ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ក្រុមការងារបានពន្យល់ណែនាំបងប្អូនទាំងអស់ សូមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមវិធាន ៣ការពារ ៣កុំ ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍កុំឱ្យឆ្លងជំងឺកូវីដ-១៩នេះ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អ ចៀសផុតពីការឆ្លងជំងឺកូវីដ-១៩។ ថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២១