សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានបើកវគ្គបណ្ដុះបណ្ដាលស្តីពី កិច្ចការរដ្ឋបាល និងទំនាក់ទំនងសាធារណៈ រយៈពេលពីរថ្ងៃ
ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់ ស.ស.យ.ក ស្រុកព្រៃកប្បាស សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានបើកវគ្គបណ្ដុះបណ្ដាលស្តីពី កិច្ចការរដ្ឋបាល និងទំនាក់ទំនងសាធារណៈ រយៈពេលពីរថ្ងៃ នៅថ្ងៃទី០៦-០៧ ខែមេសា ឆ្នាំ២០១៥ ដល់យុវជនស.ស.យ.ក ស្រុកព្រៃកប្បាស សរុបចំនួន១៧០នាក់ ដែលមកពីឃុំទាំង១៣ទូទាំងស្រុក។ ហើយនៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលដែលប្រារព្ធធ្វើឡើងក្រោមអធិបតីភាព៖
- លោក គិត ច័ន្ទគ្រឹស្នា អនុប្រធាន ស.ស.យ.ក ខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក ខេត្តតាកែវ លោក ឈាវ ហ៊ ប្រធានក្រុមប្រឹក្សាស្រុក និងលោក អ៊ិត សារ អភិបាលស្រុក។
ឆ្លៀតក្នុងឱកាសនោះ លោក គិត ច័ន្ទគ្រឹស្នា អនុប្រធាន ស.ស.យ.ក ខេត្តតាកែវ បានមានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើដល់ប្អូនៗយុវជនថា "ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ យុវជនគឺត្រូវតែអភិវឌ្ឍសមត្ថភាពខ្លួនឯងជាមុនសិន"៕