គណៈកម្មាធិការ ស.ស.យ.ក.ស្រុកសំរោង បាននាំយកគ្រឿងឧបភោគបរិភោគទៅជូនប្រជាពលរដ្ឋចំនួន១៨គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ ស្ថិតក្នុងឃុំលំចង់
យុវជនយើងនៅតែសកម្មបន្តចូលរួមជាប្រចាំជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ហើយនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះជានិច្ច យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា ។ គណៈកម្មាធិការ ស.ស.យ.ក.ស្រុកសំរោង ខេត្តតាកែវ បាននាំយកគ្រឿងឧបភោគបរិភោគជាអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ ដែលដឹកនាំដោយលោក ស្វាយ ឧទ្ថោ ដោយបានការអញ្ជើញចូលរួមពីលោក កេត ម៉ៅ អភិបាលស្រុកសំរោង ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ និងលោកមេភូមិ ទៅជូនប្រជាពលរដ្ឋចំនួន១៨គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ ស្ថិតក្នុងឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារបានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់ឱ្យបានខ្ជាប់ខ្ជួនអនុវត្តនូវវិធានការណ៍ ៣ការពារ និង៣កុំ ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដល់ខ្លួនឯង គ្រួសារ និងសហគមន៍។សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានសុខភាពល្អនិងចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ នេះ។ ថ្ងៃ ចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១