គណៈកម្មាធិការ ស.ស.យ.ក.ស្រុកបាទី បាននាំយកសម្ភារៈ​ និងបច្ច័យចូលរួមបុណ្យសពក្មួយប្រុស ជឿន សុចិត្រា ដែលបានទទួលមរណភាព

គណៈកម្មាធិការ ស.ស.យ.ក.ស្រុកបាទី រួមជាមួយលោក ឆេ សយ មេឃុំលំពង់ លោក លោកស្រី ក្រុមប្រឹក្សាឃុំ សមាជិក សមាជិកា ស.ស.យ.ក.ស្រុកបាទី បាននាំយក អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និងបច្ច័យចំនួន  ១,៤៤០,០០០រៀល ចូលរួមបុណ្យសពក្មួយប្រុស ជឿន សុចិត្រា ដែលបានទទួលមរណភាពកាលពី រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរកាល់ម៉ែត្រ ដែលត្រូវជាកូនប្រុសច្បងរបស់លោក ជឿន សុជាតិ នាយកសាលាបឋមសិក្សាបាក់រនាស់ សមាជិក ស.ស.យ.ក.ឃុំលំពង់ ដែលប្រារព្ធធ្វើបុណ្យនៅ លំនៅឋាន ស្ថិតនៅភូមិពូនភ្នំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។ សូមឱ្យដួងវិញ្ញាណក្ខន្ធក្មួយប្រុស ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។                                                                                                                                                                                                                                                                            ថ្ងៃ សៅរ៍ ១៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១