គណៈកម្មាធិការ ស.ស.យ.ក.ស្រុកអង្គរបូរី បាននាំយកគ្រឿងឧបភោគបរិភោគទៅជូនប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះស្ថិតក្នុងឃុំគោកធ្លក

យុវជនយើងនៅតែសកម្មបន្ដចូលរួមជាប្រចាំជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះជានិច្ច។ គណៈកម្មាធិការ ស.ស.យ.ក.ស្រុកអង្គរបូរី ខេត្តតាកែវ បាននាំយកគ្រឿងឧបភោគបរិភោគជាអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ ដែលដឹកនាំដោយលោក ជា សម្បត្តិ  ដោយបានការអញ្ជើញចូលរួមពីលោក ម៉ក់ ជូ ប្រធានក្រុមប្រឹក្សាឃុំគោកធ្លក  និងសហការី លោកប្រធាន និងមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំ លោកមេភូមិ ទៅជូនប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះស្ថិតក្នុងឃុំគោកធ្លក ស្រុកអង្គរបូរី  ខេត្តតាកែវ។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារបានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់ឱ្យបានខ្ជាប់ខ្ជួនអនុវត្តនូវវិធានការណ៍ ៣ការពារ និង៣កុំ ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដល់ខ្លួនឯង គ្រួសារ និងសហគមន៍។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានសុខភាពល្អ និងចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ នេះ។                ថ្ងៃ សៅរ៍ ១៤ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១