គណៈកម្មាធិការ ស.ស.យ.ក.ក្រុងដូនកែវ ចូលចូលរួមជាមួយអាជ្ញាធរសង្កាត់រកាក្នុង បាននាំគ្រឿងឧបភោគបរិភោគទៅសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័កនៅតាមគេហដ្ឋាន
យុវជនយើងនៅតែបន្តចូលរួមជាប្រចាំដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា នៅរួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ចក្នុងគ្រាលំបាកនេះ។ គណៈកម្មាធិការ ស.ស.យ.ក.ក្រុងដូនកែវ ចូលចូលរួមជាមួយអាជ្ញាធរសង្កាត់រកាក្នុង បាននាំគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ ទៅសួរសុខទុក្ខប្រជាពលរដ្ឋចំនួន០២គ្រួសារ ដែលកំពុងធ្វេីចត្តាឡីស័កនៅតាមគេហដ្ឋាន នៅភូមិចក០១គ្រួសារ និងភូមិឡូរី០១គ្រួសារ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារបានណែនាំឱ្យបងប្អូនបន្តគោរពឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា បន្ដអនុវត្តតាមវិធានការណ៍ ៣ការពារ និង៣កុំ ជាប់ជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ សូមជូនពរ បងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ ចៀសផុតពីការឆ្លងជំងឺកូវីដ-១៩នេះ។ ថ្ងៃ សុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១