គណៈកម្មាធិការ ស.ស.យ.ក​.ក្រុងដូនកែវ ចូលរួម​ជាមួយ​អាជ្ញាធរ​សង្កាត់រកាក្រៅ និងក្លឹបបាល់ទាត់គីរីវង់សុខសែនជ័យ បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន០៤ គ្រួសារ ដែលកំពុងធ្វេីចត្តាឡីស័ក

យុវជនយើងនៅតែបន្តចូលរួមជាប្រចាំដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា នៅរួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ចក្នុងគ្រាលំបាកនេះ គណៈកម្មាធិការ ស.ស.យ.ក​.ក្រុងដូនកែវ ចូលរួម​ជាមួយ​អាជ្ញាធរ​សង្កាត់រកាក្រៅ និងក្លឹបបាល់ទាត់គីរីវង់សុខសែនជ័យ បាននាំយកគ្រឿងឧបភោគបរិភោគ និងម៉ាស់ដែលជាអំណោយរបស់លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ ទៅសួរសុខទុក្ខប្រជាពលរដ្ឋចំនួន០៤ គ្រួសារ ដែលកំពុងធ្វេីចត្តាឡីស័ក​ នៅភូមិព្រិច១គ្រួសារ ភូមិប្រហ៊ូត២គ្រួសារ ស្ថិតក្នុងសង្កាត់រកាក្រៅ និង នៅភូមិច្រេស សង្កាត់រកាក្នុង១គ្រសារផងដែរ។ ឆ្លៀតក្នុងឱកាសនេះក្រុមការងារបានណែនាំឱ្យបងប្អូនបន្តគោរពឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា បន្ដអនុវត្តន៍ ៣ការពារ និង៣កុំ ជាប់ជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ សូមជូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ ចៀសផុតពីការឆ្លងជំងឺកូវីដ-១៩នេះ។                                            ថ្ងៃ ព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១