សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានចុះសាកសួរសុខទុក្ខ ផ្តល់កម្លាំងចិត្ត គាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈទៅដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក
ក្នុងដំណាក់កាលដ៏សំខាន់នេះ កម្ពុជាត្រូវការចូលរួមពីសំណាក់បងប្អូនខ្មែរគ្រប់រូប និងពីគ្រប់មជ្ឈដ្ឋាន ដើម្បីឆ្លងផុតវិបត្តិកូវីដ-១៩ ដើម្បីចូលរួមចំណែកយ៉ាងសកម្មជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីចុះទៅសាកសួរសុខទុក្ខ ផ្តល់កម្លាំងចិត្ត គាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈទៅដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ដាក់ខ្លួននៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ពីក្រុមគ្រួសារ ញាតិមិត្ត នៅតាមផ្ទះរៀងៗខ្លួន ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ សកម្មភាពទាំងនេះសបញ្ជាក់ឱ្យឃើញនូវការយកចិត្តទុកដាក់របស់ ស.ស.យ.ក.ខេត្តតាកែវ ដែលតែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា។ ថ្ងៃ អង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១