គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស បាននាំយកសម្ភារៈជូនដល់វិទ្យាល័យ ភ្ញីមាស សម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩
ថ្ងៃជាមួយគ្នា និងការនាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ជូនដល់ក្រុមគ្រួសារដែលកំពុងធ្វើចត្តាឡីស័ក គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស ក៏បាននាំយកអាល់កុលចំនួន១កាន ចំណុះ៣០លីត្រ និងម៉ាស់ ៥ប្រអប់ស្មើនឹង ២៥០ម៉ាស់ ជូនដល់វិទ្យាល័យ ភ្ញីមាស សម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លងជាសកលកូវីដ-១៩។