សប្បុរសជននានាក្នុងមូលដ្ឋានបន្តចូលរួមចំណែកជាមួយអាជ្ញាធរដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

សប្បុរសជននានា ក្នុងមូលដ្ឋានបន្តចូលរួមចំណែកជាមួយអាជ្ញាធរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ លោក ឆេ សយ ប្រធានក្រុមប្រឹក្សាឃុំ  និងសហការី លោក អ៊ុំ និវឌ្ឍន៍ តំណាងប្រធាន ស.ស.យ.ក.ស្រុកបាទី បានអញ្ជើញទទួលម៉ាស់ និងអាល់កុល ពីសប្បុរសជននានា ជូនរដ្ឋបាលឃុំ ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ សកម្មភាពប្រកបដោយសន្ដានចិត្តសប្បុរសធម៌របស់ប្រជាពលរដ្ឋយើងនាពេលនេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីរួបរួមគ្នាជាធ្លុងមួយ ដើម្បីក្លាយជាកម្លាំងចលករដ៏រឹងមាំប្រយុទ្ធប្រឆាំង និងយកឈ្នះលើជំងឺឆ្លងជាសកលមួយនេះ។                      ថ្ងៃ សៅរ៍ ៧កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១