សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទ្រាំង បាននាំយកអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ ចុះសួរសុខទុក្ខ និងចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅឃុំធ្លក និងឃុំត្រឡាច
ក្រុមគ្រួសារយុវជន ស.ស.យ.ក.បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋ ដើម្បីឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង ខេត្តតាកែវ ដឹកនាំដោយ លោក អ៊ុំ ចំរើន អភិបាលរងនៃគណៈអភិបាលស្រុកទ្រាំង និងជាប្រធាន ស.ស.យ.ក.ស្រុកទ្រាំង និងលោកស្រី មុត សុថារី អភិបាលរងនៃគណៈអភិបាលស្រុកទ្រាំង បានដឹកនាំ សមាជិក សមាជិកា ព្រមទាំងមានការចូលរួមជាមួយអាជ្ញាធរឃុំ សមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំយកអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ ចុះសួរសុខទុក្ខ និងចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅឃុំធ្លក និងឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។ ជាមួយគ្នានេះដែរ ក៏បានបន្តផ្សព្វផ្សាយ និងណែនាំនូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋអនុវត្តបានខ្ជាប់ខ្ជួននូវវិធាន ៣ការពារ ៣កុំ និងប្រតិបត្តិតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ថ្ងៃ សៅរ៍ ៧កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១