សកម្មភាពសមាជិក សមាជិកា ស.ស.យ.ក.ក្រុង ស្រុកទាំង១០ ទូទាំងខេត្តតាកែវ បន្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពី គ្រោះថ្នាក់នៃជំងឺកូវីដ-១៩

សកម្មភាពសមាជិក សមាជិកា ស.ស.យ.ក.ក្រុង ស្រុកទាំង១០ ទូទាំងខេត្តតាកែវ បន្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពី គ្រោះថ្នាក់នៃជំងឺកូវីដ-១៩  និងចូលរួមជាមួយអាជ្ញាធរមូលដ្ឋានទូទាំងខេត្តផ្សព្វផ្សាយពីច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា វិធានការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ជូនដល់សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកលកូវីដ-១៩។ អនុវត្តបានខ្ជាប់ខ្ជួនវិធាន ៣ការពារ ៣កុំ យើងឈ្នះកូវីដ-១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ។                                                                                                                            ៣ការពារ ពាក់ម៉ាស លាងដៃ រក្សាគម្លាតបុគ្គល និងគម្លាតសង្គម                                                                                                                                                                                                                ៣កុំ កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល កុំទៅកន្លែងមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។