គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស និងសមាជិក សមាជិកា បានបន្តចុះផ្សព្វផ្សាយការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ ៣ការពារ»
គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស និងសមាជិក សមាជិកា បានបន្តចុះផ្សព្វផ្សាយការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ ៣ការពារ» ច្បាប់ លិខិតបទដ្ឋានគតិយុត្តិផ្សេងៗ និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺឆ្លងជាសកលកូវីដ-១៩ ជូនដល់សិស្សានុសិស្សនៅតាមវិទ្យាល័យ និងបងប្អូនប្រជាពលរដ្ឋ អាជីវករ នៅក្នុងផ្សារ និងទីប្រជុំជននានាក្នុងមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ។ សូមពុកម៉ែបងប្អូនចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីឈ្នះលើជំងឺកូវីដ-១៩។ ថ្ងៃ ព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១