គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស បានប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩
គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស បានប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ១២/ស.ណ.ន/ស.ស.យ.ក. ស្តីពីការបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ របស់សហភាពសហព័ន្ធយុវជនកម្ពុជា សេចក្តីជូនដំណឹងលេខ ០៩៩ សជណ របស់រដ្ឋបាលខេត្តតាកែវ ស្តីពីការផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនា នានា ជាបណ្តោះអាសន្ន នៅក្នុងភូមិសាស្ត្រខេត្តតាកែវ និងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដល់ថ្នាក់ដឹកនាំ ស.ស.យ.ក.តាមវិទ្យាល័យទាំង៨ នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់សិស្សានុសិស្ស និងសហគមន៍។ ថ្ងៃ អង្គារ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១