គណៈកម្មាធិការ ស.ស.យ.ក.ស្រុកអង្គរបូរី បានចូលរួមជាមួយរដ្ឋបាលស្រុក ចុះផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ
គណៈកម្មាធិការ ស.ស.យ.ក.ស្រុកអង្គរបូរី បានចូលរួមជាមួយរដ្ឋបាលស្រុកអង្គរបូរី ដែលដឹកនាំដោយលោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី ដោយបានការអញ្ជើញចូលរួមពីសំណាក់លោក ឃុន បូរ ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើនចូលរូមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកប្រធានមន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាពព្រះបាទហ៊ុន ទៀន ព្រមទាំងមន្ត្រីរាជការ។ ដើម្បីចុះផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងនធ្ងរផ្សេងទៀត របស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកអង្គរបូរី និងណែនាំអោយប្រជាពលរដ្ឋចូលរួមក្នុងការអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការការពារ ទប់ស្កាត់ ការរីករាលដាលជំងឺCOVID-19 នៅក្នុងសហគមន៍ ២០កុម្ភៈ និងវិធានការការពារជំងឺCOVID-19 របស់រាជរដ្ឋាភិបាលគឺ បីការពារ ពាក់ម៉ាស់ លាងដៃ កម្លាតសង្គម និងកម្លាតបុគ្គល បីកុំ កុំចូលទៅកន្លែងបិទជិត កុំទៅកន្លែងមានមនុស្សច្រើន កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំគៀកស្មាគ្នា និងកុំឱបគ្នាជាដើម ។ ថ្ងៃ អង្គារ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១