អំណោយរបស់មន្ទីរពេទ្យបង្អែក​ប្រតិបត្តិស្រុកព្រៃកប្បាស ជូនដល់រដ្ឋបាលស្រុកអង្គរបូរី

គណៈកម្មាធិការ ស.ស.យ.ក.ស្រុកអង្គរបូរី ​បានចូលរួមជាមួយ ស.ស.យ.ក.វិស័យសុខាភិបាលស្រុកព្រៃកប្បាស បាននំាយក​ជែល​​លាងដៃ​ អាល់កុល​លាងដៃ  និងម៉ាស់មួយចំនួន ដែលជាអំណោយរបស់មន្ទីរពេទ្យបង្អែក​ ប្រតិបត្តិស្រុកព្រៃកប្បាស ជូនដល់រដ្ឋបាលស្រុកអង្គរបូរី ដោយបានការអញ្ជើញចូលរួមទទួលពីសំណាក់លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី ​និងលោក លោកស្រីអភិបាលរងស្រុកផងដែរ ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺCOVID-19ក្នុងសហគមន៍ ។                                                                                                                                                              ថ្ងៃ ចន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។