សមាជិក សមាជិកាស.ស.យ.ក.ស្រុកគីរីវង់ បានចូលរួមចងបដាផ្សព្វផ្សាយ និងចូលរួមយុទ្ធនាការផ្សព្វផ្សាយវិធានការ ៣ការពារ និង ៣កុំ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
សកម្មភាពសមាជិក សមាជិកា ស.ស.យ.ក.ស្រុកគីរីវង់ បានចូលរួមចងបដាផ្សព្វផ្សាយ និងចូលរួមយុទ្ធនាការផ្សព្វផ្សាយ វិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយចែកម៉ាស់ អាល់កុល និងជេលលាងដៃ និងចូលរួមអប់រំផ្សព្វផ្សាយវិធានការអនាម័យសុខាភិបាល ជាមួយអាជ្ញាធរមូលដ្ឋានដល់បងប្អូនប្រជាពលរដ្ឋនៅតាមទីប្រជុំជន និងតាមខ្នងផ្ទះ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់អនុវត្តវិធានការ ៣ការពារ និង ៣កុំ អោយបានខ្ជាប់ខ្ជួន ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ-១៩។ ការទប់ស្កាត់ការរីករាលដាលជំងកូវីដ១៩ ទាមទារចាំបាច់ឲ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។ ថ្ងៃ ពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១