ស.ស.យ.ក. នៅទូទាំងប្រទេសបន្ដចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអប់រំ និងផ្សព្វផ្សាយពីវិធានការណ៍ទប់ស្កាត់ការឆ្លងរាលដាលនៃជំងីកូវីដ-១៩
ចេះជួយគ្នាក្នុងគ្រាលំបាក បើទោះបីជាការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងបានយ៉ាងល្អពីសំណាករាជរដ្ឋាភិបាលក៏ដោយ ប៉ុន្ដែយើងគប្បីមិនគួរបំភ្លេចនូវព្រឹត្តិការណ៍ដែលបានកើតឡើងកន្លងមក រួចបំភ្លេចវិធានអនាម័យពីសុខាភិបាល និងរក្សាគម្លាតសង្គមនោះទេ ស្របតាមទិសស្លោកថា "អ្នកអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនភ្លេចអ្នកទេ" ។ សូមសមាជិក សមាជិកា ស.ស.យ.ក. នៅទូទាំងប្រទេសបន្ដចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអប់រំ និងផ្សព្វផ្សាយពីវិធានការណ៍ទប់ស្កាត់ការឆ្លងរាលដាលនៃជំងីកូវីដ-១៩ នៅតាមរាជធានី-ខេត្ត និងមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបាននូវការប្រុងប្រយ័ត្ន និងទប់ស្កាត់ដោយមានប្រសិទ្ធិភាពជាមួយរាជរដ្ឋាភិបាល ។