សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានបើកវគ្គបណ្ដុះបណ្ដាលរយៈពេល០២ថ្ងៃ ស្ដីពីកិច្ចការរដ្ឋបាល និងទំនាក់ទំនងសាធារណៈ
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានបើកវគ្គបណ្ដុះបណ្ដាលរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០១៥ ដល់យុវជនស.ស.យ.ក ស្រុកបូរីជលសារ ស្ដីពីកិច្ចការរដ្ឋបាល និងទំនាក់ទំនងសាធារណៈ ដែលប្រារព្ធធ្វើនៅសាលាស្រុកបូរីជលសារ ក្រោមអធិបតីភាព ឯកឧត្ដម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ព្រមទាំងមានការចូលរួមពីសំណាក់តំណាងស.ស.យ.កស្រុក-ក្រុង ក្រុមការងារ គ្រូឧទ្ទេស អាជ្ញាធរដែនដីក្នុងស្រុក និងយុវជនស.ស.យ.ក ខេត្តតាកែវទូទាំងស្រុកផងដែរ។