ជួយគ្នាក្នុងគ្រាលំបាកជាវប្បធម៌ដ៏ល្អផូរផង់ របស់សហភាពសហព័ន្ធយុវជនកម្ពុជា

ជួយគ្នាក្នុងគ្រាលំបាកជាវប្បធម៌ដ៏ល្អផូរផង់ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី​ បាននាំយកសម្ភារ និងថវិកាមួយចំនួនរបស់លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ​  ដោយមានការចូលរួមពីសមាជិក សមាជិកា ស.ស.យ.ក.ស្រុកអង្គរបូរី ចុះសួរសុខទុក្ខប្អូនប្រុស នួន ដំ សមាជិក ស.ស.យ.ក.ស្រុកអង្គរបូរី​​​ ដែលជួបគ្រោះថ្នាក់ចរាចរណ៍បាក់ដៃ និងរបួសជើង ដែលកំពុងសម្រាកព្យាបាលនៅផ្ទះ​​​ ស្ថិតក្នុងភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ។សូមជូនពរប្អូនប្រុសឆាប់ជាសះស្បើយនិងមានសុខភាពល្អបរិបូរណ៌។                                                                                                            ថ្ងៃ អង្គារ​ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១