គណៈកម្មការធិការស.ស.យ.ក.ស្រុកទ្រាំង បានរៀបចំពិធីសំណេះសំណាលជាមួយប្អូនៗក្មួយៗជាកុមារកំព្រាដែលរស់នៅមណ្ឌលកុមារកំព្រា ស្មោង

រីករាយថ្ងៃបុណ្យនៃក្តីស្រឡាញ់ គណៈកម្មការធិការស.ស.យ.ក.ស្រុកទ្រាំង បានរៀបចំពិធីសំណេះសំណាលជាមួយប្អូនៗក្មួយៗជាកុមារកំព្រា ក្នុងគោលបំណងដេីម្បីផ្តល់ភាពកក់ក្តៅ ស្នាមញញឹម​ ក្តីសង្ឃឹម​ និងចែករំលែកក្តីស្រលាញ់ដល់ប្អូនៗ​ ក្មួយៗដែលរស់នៅមណ្ឌលកុមារកំព្រា ស្មោង ស្ថិតនៅឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ក្នុងឱកាសថ្ងៃបុណ្យនៃក្តីស្រឡាញ់ ព្រមទាំងបាននាំយកនូវ ថវិកា សម្ភារៈសិក្សា នំញាំ ជូនដល់ប្អូនៗនិងក្មួយផងដែរ។