ស.ស.យ.ក. ខេត្តតាកែវ បានរៀបចំពិធីសំណេះសំណាល ពិសារអាហារសាមគ្គី និងផ្តល់គ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា និងកីឡាដល់មជ្ឈមណ្ឌលកុមារកំព្រាខេត្តតាកែវ
រីករាយថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ លោក ចាន់ ចនផានិត ប្រធានលេខាធិការដ្ឋានស.ស.យ.កខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក សុខ ពុទ្ធិវុធ ប្រធានស.ស.យ.ក. ខេត្តតាកែវ និងសមាជិកស.ស.យ.កបានរៀបចំពិធីសំណេះសំណាល ពិសារអាហារសាមគ្គី និងផ្តល់គ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សានិង កីឡាដល់មជ្ឈមណ្ឌលកុមារកំព្រាខេត្តតាកែវ។ ក្នុងឱកាសនេះផងដែរ លោកប្រធានលេខាធិការដ្ឋាន ចង់បង្ហាញឱ្យប្អូនៗដឹងថាថ្វីត្បិតប្អូនៗជាក្មេងកំព្រា រស់នៅក្នុងមណ្ឌលមិនបានទទួលភាពកក់ក្តៅសេចក្តីស្រឡាញ់ ការថ្នាក់ថ្នមផ្ទាល់ពីឪពុកម្តាយបង្កើត ក៏ប៉ុន្តែប្អូនៗបានទទួលសេចក្តីស្រឡាញ់ ការចិញ្ចឹមបីបាច់់ថែរក្សាពីម៉ែដោះ និងលោកប្រធានគ្រប់គ្រងមជ្ឈមណ្ឌល ជាពិសេសស.ស.យ.កខេត្តតាកែវ ដែលតែងតែយកចិត្តទុកដាក់ផ្តល់នូវក្តីស្រឡាញ់ ស្នាមញញឹមដល់ប្អូនៗជានិច្ច ហើយបានផ្តាំផ្ញើដល់ប្អូនៗឱ្យខិតខំរៀនសូត្រ ស្តាប់ដំបូន្មានរបស់ម៉ែដោះ លោកគ្រូអ្នកគ្រូកសាងខ្លួនឲ្យក្លាយជាយុវជនល្អ ធនធានដ៏មានតម្លៃ របស់សង្គមជាតិនៅពេលអនាគតនិង រក្សាតាមក្បួនអនាម័យជាប្រចាំដើម្បីការពារខ្លួនពីការឆ្លងនៃវីរុសកូវីដ-១៩។ ថ្ងៃ អាទិត្យ ៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១