គណៈកម្មាធិការស.ស.យ.ក. ស្រុកទ្រាំង បាននាំយកអំណោយ និងថវិកាមួយចំនួនដែលជាអំណោយរបស់លោក សុខ ពុទ្ធិវុធ ប្រធានស.ស.យ.ក-តាកែវ ទៅសួរសុខទុក្ខគ្រួសារក្រីក្រ ០១គ្រួសារ

យុវជនចូលរួមយ៉ាងសកម្មការងារមនុស្សធម៌ក្នុងសង្គម គណៈកម្មាធិការស.ស.យ.ក. ស្រុកទ្រាំង រួមជាមួយអជ្ញាធរឃុំ ភូមិ និងលោកនាយកសាលាបឋមសិក្សាវត្តអង្គថ្មី បាននាំយកអំណោយ និងថវិកាមួយចំនួនដែលជាអំណោយ របស់លោក សុខ ពុទ្ធិវុធ ប្រធានស.ស.យ.ក-តាកែវ ទៅសួរសុខទុក្ខគ្រួសារក្រីក្រ ០១គ្រួសារ គឺគ្រួសារ លោក អ៊ន វាសនា និងលោកស្រី ស៊ឹម សុខុម ដែលមានម្តាយជរា និងកូនស្រីចំនួន ៣នាក់ ជាបន្ទុកហើយ ពុំមានលទ្ធភាពផ្តល់សម្ភារៈសិក្សាដល់កូនៗបាន ស្ថិតនៅភូមិរវៀង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។                                                                                                                    សម្ភារៈផ្តល់ជូនរួមមានដូចជា អង្ករ ១បាវ ៥០គីឡូ ទឹកសុទ្ធ ២យួរ កាតាបសិក្សា ៣ សៀវភៅ ១៥ក្បាល ប៊ិច ៩ដើម បន្ទាត់ ៣ដើម ជ័រលុប ៣ដុំ ខ្មៅដៃ ៣ដើម គ្រឿងឧបភោគបរិភោគ គ្រឿងប្រើប្រាស់ក្នុងផ្ទះបាយ និងថវិកាមួយចំនួន។                                                                                                                                                                                                                                                                       ថ្ងៃ អង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១