អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២០
ក្នុងភាពឯករាជ្យ យើងត្រូវបន្តរួមគ្នា ការពារសន្តិភាពដែលយើងសម្រេចបានដោយលំបាកចេញពីពលិកម្ម និងការលះបង់រាប់មិនអស់ ការពារសន្តិភាពសម្រាប់សិទ្ធិសម្រេចលើជោគវាសនារបស់យើង ការពារសន្តិភាព គឺការពារអធិបតេយ្យជាតិ ដោយមិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែក ឬការប្រមាទណាមួយចំពោះកិត្តិយស មុខមាត់ជាតិយើងឡើយ ការពារសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ជាពិសេសគឺការរក្សាសណ្តាប់ធ្នាប់សង្គមឲ្យបាន សម្រាប់ភាពសុខសាន្តរបស់ប្រជាជនខ្មែរ និង ការពារសន្តិភាពដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍជាតិ និងលើកកម្ពស់ជីវភាពប្រជាជនបន្តទៅមុខ។ អរគុណសន្តិភាព