អបអរសាទរខួប១៧ឆ្នាំ នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ ឬរបាំបុរាណខ្មែរ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្
សន្តិភាព បង្កើតនូវសុវណ្ណឱកាសសម្រាប់កម្ពុជា ក្នុងការការពារសម្បត្តិវប្បធម៌ជាតិ ទាំងរូបី និងអរូបីរបស់បុព្វបុរសខ្មែរយេីង។ សន្តិភាព ជំរុញឱ្យកម្ពុជាខ្លួនឯងជាម្ចាស់នៃវប្បធម៌ដ៏ពណ្ណរាយ មានតម្លៃវិសេសវិសាលកាត់ថ្លៃមិនបាន រំលេចខ្លួនក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូជាបន្តបន្ទាប់។ អរគុណសន្តិភាព នាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍឥតដែនកំណត់។ អបអរសាទរខួប១៧ឆ្នាំ នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ ឬរបាំបុរាណខ្មែរ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ៕