សូមក្រាបថ្វាយព្រះរាជសព្វសាធុការពរថ្វាយសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួតជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានប្រមុខរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិនថ្វាយគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុត “មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន”

ទូលព្រះបង្គុំយើងខ្ញុំ  ជាកូន  ចៅ  ចៅទួត  សូមក្រាបថ្វាយព្រះរាជសព្វសាធុការពរថ្វាយ  សម្តេចម៉ែ  សម្តេចយាយ  សម្តេចយាយទួតជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត  ក្នុងព្រះវរោកាសដ៏វិសេសវិសាលថ្លៃថ្លាបំផុតដែល សម្តេចព្រះមហាក្សត្រីត្រូវបានប្រមុខរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិនថ្វាយគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុត “មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន” ចំពោះព្រះរាជសកម្មភាពដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រីក្នុងបុព្វហេតុទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ។ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាប្រជានុរាស្រ្តខ្មែរទូទាំងប្រទេសសូមសម្តែងនូវក្តីសោមនស្សរីករាយ អបអរសាទរនូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់នេះ។