ក្រុមការងារ ស.ស.យ.ក. ស្រុកបាទី បានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកមេភូមិបាញ់ខ្លា
ក្រុមការងារ ស.ស.យ.ក. ស្រុកបាទី បានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកមេភូមិបាញ់ខ្លា ឃុំក្រាំងលាវ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម សូ សុខ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំក្រាំងលាវ និងមានការចូលរួមពីអាជ្ញាធរស្រុក ឃុំ ភូមិ និងក្រុមការងារយុវជន ស.ស.យ.ក. ស្រុកបាទី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ឆេង សឿន មេភូមិបាញ់ខ្លា និងនាំយកបច្ច័យ គ្រឿងឧបភោគបរិភោគមួយចំនួនចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ។ ថ្ងៃចន្ទ ២រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០