សមាជិកគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ និងក្រុមការងារលេខាធិការដ្ឋាន បាននាំយកបច្ច័យរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ និងក្រុមការងារ ចូលរួមរំលែកទុក្ខប្អូនស្រី នឹម ច័ន្រ្ទា សមាជិក លេខាធិការដ្ឋាន ស.ស.យ.ក-តាកែក-តាកែវ

សមាជិកគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ និងក្រុមការងារលេខាធិការដ្ឋាន បាននាំយកបច្ច័យរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ និងក្រុមការងារ ចូលរួមរំលែកទុក្ខប្អូនស្រី នឹម ច័ន្រ្ទា សមាជិក លេខាធិការដ្ឋាន ស.ស.យ.ក-តាកែក-តាកែវ  និងក្រុមគ្រួសារ ដែលកំពុងមានទុក្ខជាទម្ងន់ដោយ លោកយាយ ឃី លៀង ជាទីគោរព បានទទួលមរណភាពកាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ដោយជរាពាធ។ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និង សូមឧទ្ទិសបួងសួងដល់ទេវតាតាមថែរក្សាដួងវិញ្ញាណក្ខន្ធ លោកយាយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


    ​​​​​​​​​​​​​​​​​​​​​​​