ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ « ព្រះបរមរតនកោដ្ឋ » គម្រប់ខួប ៨ឆ្នាំ

ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ  ព្រះមហាវីរក្សត្រ  ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី  និងឯកភាពជាតិខ្មែរ « ព្រះបរមរតនកោដ្ឋ » គម្រប់ខួប ៨ឆ្នាំ   
១៥ តុលា ២០១២ - ១៥ តុលា ២០២០ នៅវត្តឧទម្ពរក្រោម ស្រុកគិរីវង់ ខេត្តតាកែវ
នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០  លោក  ស៊ុត ខុន  អភិបាលនៃគណ:អភិបាលស្រុកគិរីវង់ លោក តឹក តុងលីម ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំ លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុក លោក លោកស្រី ប្រធានការិយាល័យ ចំណុះ មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទូទាំងស្រុក  គណៈកម្មាធិការ ស.ស.យ.ក. ស្រុក  លោកមេឃុំ  ក្រុមប្រឹក្សាឃុំទូទាំងស្រុក ព្រះសង្ឃ លោកអាចារ្យ គណ:កម្មការវត្តកំពង់ហ្លួង   លោកយាយ  លោកតា  ពុទ្ធបរិស័ទ ចំណុះជើងវត្តឧទម្ពរក្រោម គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ  ព្រះមហាវីរក្សត្រ  ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី  និងឯកភាពជាតិខ្មែរ « ព្រះបរមរតនកោដ្ឋ » គម្រប់ខួប ៨ឆ្នាំ។