ខណៈពេលនេះ ក្រុមការងារ ស.ស.យ.ក. ស្រុកត្រាំកក់ ក៏បាននិងកំពុងជូនដំណើរ ក្រុមការងារកម្មវិធី « រត់ដើម្បីសប្បុរសធម៌ជាមួយសាយ »

ខណៈពេលនេះ ក្រុមការងារ ស.ស.យ.ក. ស្រុកត្រាំកក់ ក៏បាននិងកំពុងជូនដំណើរ ក្រុមការងារកម្មវិធី « រត់ដើម្បីសប្បុរសធម៌ជាមួយសាយ » ឆ្ពោះមកកាន់ក្រុងដូនកែវ នៃខេត្តតាកែវ។ ដោយមានកិច្ចសហការនិងគាំទ្រខ្ពស់ពីអាជ្ញាធរខេត្ត ក្រុង ស្រុក កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ក្នុងខេត្តតាកែវទាំងអស់ ក្រុមការងារ ស.ស.យ.ក. ស្រុកបាទី សំរោង ត្រាំកក់ បានចូលរួមសម្របសម្រួលកម្មវិធី « រត់ដើម្បីសប្បុរសធម៌ជាមួយសាយ » ប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព។ កម្មវិធី « រត់ដើម្បីសប្បុរសធម៌ជាមួយសាយ » មានគោលបំណងដើម្បីធ្វើការរៃអង្គាសថវិកាជួយ « មន្ទីរពេទ្យកុមារអង្គរ » ខេត្តសៀមរាប ក្នុងការទ្រទ្រង់ប្រតិបត្តិការជួយកុមារកម្ពុជា និងមានទិសដៅលើកស្ទួយការគោរពច្បាប់ចរាចរណ៍នៅតាមដងផ្លូវ ការគ្រប់គ្រងកាកសំណល់ផ្ទាល់ខ្លួន និងលើកកម្ពស់ការចូលរួមការងារសង្គមក្នុងនាមជាកោសិកាសង្គម ក៏ដូចជាក្នុងនាមជាប្រជាជនកម្ពុជា ដើម្បីកម្ពុជា និងការបង្កើនការប្រុងប្រយ័ត្នខ្ពស់ពីជំងឺរាតត្បាតសកល កូវីដ-១៩។