សូមស្វាគមន៍មកកាន់ទឹកដីដ៏ចំណាស់នៃព្រះរាជាណាចក្រកម្ពុជា « ខេត្តតាកែវ »

សូមស្វាគមន៍មកកាន់ទឹកដីដ៏ចំណាស់នៃព្រះរាជាណាចក្រកម្ពុជា « ខេត្តតាកែវ » !
សូមស្វាគមន៍សម្រាប់វត្តមានមកដល់ខេត្តតាកែវ របស់តារាចម្រៀង Original Song សាយ (Sai) ក្នុងកម្មវិធី « រត់ដើម្បីសប្បុរសធម៌ជាមួយសាយ » ។ គម្រោងនេះមានគោលបំណងដើម្បីធ្វើការរៃអង្គាសថវិកាជួយ « មន្ទីរពេទ្យកុមារអង្គរ » ខេត្តសៀមរាប ក្នុងការទ្រទ្រង់ប្រតិបត្តិការជួយកុមារកម្ពុជា និងមានទិសដៅលើកស្ទួយការគោរពច្បាប់ចរាចរណ៍នៅតាមដងផ្លូវ ការគ្រប់គ្រងកាកសំណល់ផ្ទាល់ខ្លួន និងលើកកម្ពស់ការចូលរួមការងារសង្គមក្នុងនាមជាកោសិកាសង្គម ក៏ដូចជាក្នុងនាមជាប្រជាជនកម្ពុជា ដើម្បីកម្ពុជា និងការបង្កើនការប្រុងប្រយ័ត្នខ្ពស់ពីជំងឺរាតត្បាតសកល កូវីដ-១៩។ ក្នុងនាម សហភាពសហព័ន្ធយុវជនកម្ពុជា សូមអបអរសាទរ កោតសរសើរ និងសូមចូលរួមគាំទ្រចំពោះគម្រោងដ៏មានអត្ថន័យមួយនេះផងដែរ។