ស.ស.យ.ក-តាកែវ ចូលរួមចំណែកក្នុងការបើកដំណើរការសាលារៀនឡើងវិញដោយគ្មានជំងឺកូវីដ-១៩
ស.ស.យ.ក-តាកែវ ចូលរួមចំណែកក្នុងការបើកដំណើរការសាលារៀនឡើងវិញដោយគ្មានជំងឺកូវីដ-១៩។
ដើម្បីចូលរួមអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវដឹកនាំដោយលោកស្រី ច័ន្ទបូរ៉ាត់ អនុប្រធានលេខាធិការដ្ឋានស.ស.យ.ក. ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក សុខ ពុទ្ធិវុធ ប្រធានស.ស.យ.ក. ខេត្តតាកែវ និងលោក អូម សុធឿន អនុប្រធាន ស.ស.យ.ក. វិស័យសុខាភិបាលព្រមទាំងសហការី បាននាំយកអាល់ចំនួន៤កេស ទៅជូនវិទ្យាល័យហ៊ុនសែនឈើទាល ស្ថិតនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ។
យើងរួមគ្នាប្រឆាំងមេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល!
ថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០