សមាជិក សមាជិកា ស.ស.យ.ក-តាកែវ ចំនួន១០រូប បានចូលរួមពិធីប្រកាសទទួលស្គាល់ជាផ្លូវការគណៈកម្មាធិការប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តតាកែវ
សមាជិក សមាជិកា ស.ស.យ.ក-តាកែវ ចំនួន១០រូប បានចូលរួមពិធីប្រកាសទទួលស្គាល់ជាផ្លូវការគណៈកម្មាធិការប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តតាកែវ។ គណៈកម្មាធិការប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តតាកែវ ត្រូវបានរៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ជុំ កុសល ទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជា ប្រធានកិត្តិយសសម្ពន្ធយុវជនស្រលាញ់សន្តិភាព ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជា ប្រធានកិត្តិយសសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តតាកែវ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ អង្គភាព ជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុកទាំង១០ ទូទាំងខេត្ត កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ សមាជិក សមាជិកា យុវជនសរុបជាង ៣០០នាក់ ដែលបានប្រារព្ធធ្វើឡើងនៅសាលមហោស្រពខេត្តតាកែវ។
ថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។