ក្រុមការងារ ស.ស.យ.ក. ស្រុកអង្គរបូរី ចូលរួមដាំកូនឈើ និងសំអាតបរិស្ថានតាមដងផ្លូវឆ្ពោះទៅរមណីយដ្ឋានប្រាសាទភ្នំដា
ក្រុមការងារ ស.ស.យ.ក. ស្រុកអង្គរបូរី ចូលរួមដាំកូនឈើ និងសំអាតបរិស្ថានតាមដងផ្លូវឆ្ពោះទៅរមណីយដ្ឋានប្រាសាទភ្នំដា។
ក្នុងឱកាសនៃថ្ងៃឈប់សម្រាកអបអរសាទរ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» សមាជិក សមាជិកា ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមជាមួយអាជ្ញាធរមូលដ្ឋានស្រុក ដែលដឹកនាំដោយ លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុក មន្ត្រីរាជការក្នុងអង្គភាព ការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំព្រែកផ្ទោល ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដាំកូនឈើ នៅក្នុងបរិវេណសាលាឃុំព្រែកផ្ទោល និងសំអាតបរិស្ថានតាមដងផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានប្រាសាទភ្នំដា។
ថ្ងៃព្រហស្បតិ៍ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០